ចុះត្រួតពិនិត្យទីតាំង ឈូសឆាយដី ជីកយកអាចម៍ដី ០១ កន្លែង
ចេញ​ផ្សាយ ១០ កក្កដា ២០២០
147

ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល  សហការជាមួយ ក្រុមមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ បានចុះត្រួតពិនិត្យទីតាំង  ឈូសឆាយដី  ជីកយកអាចម៍ដី ០១ កន្លែង   ស្ថិតនៅចំណុចនិយាមកា UTM ( ៣ ៦៧ ៩៩៩ ; ១២ ២៧ ៥២៦ ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងព្រាវ​​ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយពីពិនិត្យ ផ្ទៀងផ្ទាត់ ដោយប្រើប្រាស់ផែនទី GIS  បញ្ជាក់ឃើញថា ទីតាំងឈូសឆាយដី ជីកយកអាចម៍ដី  ស្ថិតនៅក្នុងតំបន់ដីគ្មានគម្របព្រៃឈើ។ ក្រោយពីពិនិត្យឃើញថា ការឈូសឆាយដីខាងលើ មិនប៉ះពាល់លើគម្របព្រៃឈើទេនោះ ក្រុមការងារបានធ្វើកិច្ចសន្យា ជាមួយម្ចាស់រណ្ដៅដី  ដោយហាមជីកប៉ះពាល់ដល់គម្របព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter