ចូលរួមសិក្ខាសាលាផ្សព្វផ្សាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញលើគោនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
ចេញ​ផ្សាយ ១០ កក្កដា ២០២០
131

ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញលើគោនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងនាយកកម្មវិធី ASPIRE ដែលមានសិក្ខាកាមចូរួមពីតំណាងមន្ទីរកសិកម្មទាំង ២៥ រាជធានី/ខេត្ត តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាកម្មវិធី ASPIRE តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មពរែកលៀប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ និងមជ្ឍមណ្ឌលព័ត៌មាន និងឯកសាកសិកម្ម មានអ្នកចូលរួមសរុបចំនួន ៦៥ នាក់ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter