ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ២៨ នាក់ ស្រី ១៧ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងពិធីមានចំណាប់អារម្មណ៍ជាខ្លាំង បើតាមការសង្កេត និងវាយតំលៃ ឃើញថាកសិករ ៩៦ % បានយល់ពី បច្ចេកទេសដាំត្រសក់ក្នុងនោះ៖ កសិករ ៧០ % ចង់ដាំដំណាំត្រសក់ និងកសិករ ៣០ % ចង់ដាំឪឡឹក ល្ពៅ ទ្រាប់ ស្ពៃក្ដោប សណ្តែក និងដំណាំរួមផ្សំផ្សេងៗទៀត ។ល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម