ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និផលិតកម្មកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ដែលមានកសិករចូលរួមចំនួន ០៧ នាក់ ស្រី ០៥ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងពិធីមានចំណាប់អារម្មណ៍ ក្នុងការដាំដំណាំត្រសក់ច្រើន ប៉ុន្តែនៅពួកគាត់មានការព្រួយបារម្ភណ៍ផ្នែកទីផ្សារលក់កសិផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម