ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុទ្ធអំពីវិស័យកៅស៊ូ នៅស្រុកមណ្ឌលសីមា ដោយមានការអញ្ជើញចូលរួមពី លោក ចាន់ វឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំការកៅស៊ូ និងលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ជាគណៈអធិបតី និងប្រជាកសិករចម្ការកៅស៊ូ ក្នុងស្រុកមណ្ឌលសីមា កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម