ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការ អង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិ ខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ៤១ នាក់ ស្រី ១៣ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងពិធីមានចំណាប់អារម្មណ៍ជាខ្លាំង បើតាមការសង្កេត និងវាយតំលៃ ឃើញញថាៈ កសិករ ៩៥% បានយល់ពី បច្ចេកទេសដាំត្រសក់ក្នុងនោះ ៖ កសិករ ៦០ % ចង់ដាំដំណាំត្រសក់ និងកសិករ ៤០ % ចង់ដាំឪឡឹក ល្ពៅ ទ្រាប់ ស្ពៃក្ដោប សណ្តែក និងដំណាំរួមផ្សំផ្សេងៗទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម