បើកវគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំត្រសក់ទ្រើង តាមបែបអាជីវកម្មដល់កសិករ
ចេញ​ផ្សាយ ០៩ កក្កដា ២០២០
130

ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំត្រសក់ទ្រើង តាមបែបអាជីវកម្មដល់កសិករ នៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានប្រជាកសិករចូលរួមប្រមាណ ២១ នាក់ ស្រី ០៩ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter