ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក សុខ សំអាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្តីពីការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្ម ឃ្មុំ ដែលកិច្ចប្រជុំនេះរៀបចំនៅវត្តស្រែអំបិល ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សា ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំ ស្រុកស្រែអំបិល និងខេត្តកោះកុង ព្រមទាំងអញ្ជើញចូលរួមដោយកសិករ អ្នកផលិត អ្នកលក់ធាតុចូល អ្នកទទួលទិញ សរុបចំនួន ៦៣ នាក់ ស្រី ២៣នាក់។ ពេលរសៀល លោកបន្ត ចុះពិនិត្យកម្លាំងលូតលាស់ ការងារប្រមូលផល និងណែនាំបច្ចេកទេសបន្ថែមដល់ម្ចាស់ចម្ការត្រសក់ទ្រើងធ្វើបង្ហាញនៅភូមិតាំកន់ ភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។ ជាលទ្ធផល កសិករនៅក្នុងភូមិកណ្តោលបានប្រមូលក្នុង ១ថ្ងៃ ២៩ គីឡូក្រាម ទទួលបានតម្លៃ ២៥០០៛ ក្នុង ០១ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម