ចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
136

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០  លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការ អង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ៤៦ នាក់។ ជាលទ្ធផលកសិករដែលបានចូលរួមក្នុងពិធីចង់ដាំច្រើន។ 

ចំនួនអ្នកចូលទស្សនា
Flag Counter