អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
126

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្មបន្លែ ដែលកិច្ចប្រជុំនេះរៀបចំនៅវត្តស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ហើយចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សា ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំ ស្រុកស្រែអំបិល និងខេត្តកោះកុង ព្រមទាំងអញ្ជើញចូលរួមដោយកសិករ អ្នកផលិត អ្នកលក់ធាតុចូល អ្នកទទួលទិញ សរុបចំនួន ៦៣នាក់ ស្រី ២៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter