បានជួបប្រទះបទល្មើសនេសាទ ដោយដាក់របាំងសាច់អូនកាត់ទទឹងព្រែកបិទជិត ចំនួន ០៣ កន្លែង
ចេញ​ផ្សាយ ០៦ កក្កដា ២០២០
147

ថ្ងៃច័ន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយនគរបាលប៉ុស្តិ៍ដងពែង ០១រូប និងសហគមន៍នេសាទព្រះអង្គកែវ ០៣ រូប ចេញល្បាត តាមប្រព័ន្ធព្រែកស្រែអំបិល ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសនេសាទ ដោយដាក់របាំងសាច់អូនកាត់ទទឹងព្រែកបិទជិត ចំនួន ០៣ កន្លែង ក្រុមការងារបានដកហូត និងបំផ្លាញចោលនៅនឹងកន្លែង មានចំនួន របាំងសាច់អួនចំនួន ០៥មាត់ ប្រវែង ២០០ម៉ែត្រ, បង្គោលចំនួន ១២០ដើម និងលែងត្រីចម្រុះចូល ទៅក្នុងធម្មជាតិវិញចំនួន ៣០ គីឡូក្រាម ស្មើនឹង ០១ករណី នៅចំនុចព្រែកពាមតាំង ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter