រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរបានបើកវគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំត្រសក់ទ្រើង
ចេញ​ផ្សាយ ០៦ កក្កដា ២០២០
135

ថ្ងៃច័ន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរបានបើកវគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំត្រសក់ទ្រើងតាមបែបអាជីវកម្មដល់កសិករ នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានប្រជាកសិករចូលរួមប្រមាណ ១៧ នាក់ ស្រី ០៧ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter