ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកស្រី វ៉ិច ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានសហការជាមួយអង្គការ Save the Children និងអង្គការ iDE បានបង្ហាញពីសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្មនៃគម្រោងស្ទៀរ (STEER) នៅភូមិជីខលើ មានអ្នកចូលរួមសរុប ២១ នាក់ ស្រី ១៣ នាក់ និងភូមិតានី មានអ្នកចូលរួម ៣៨ នាក់ ស្រី ៣១ នាក់ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ នៅភូមិឈូក មានអ្នកចូលរួមសរុប ២៦នាក់ស្រី ១៧ នាក់ និងភូមិត្រពាំងកណ្តោល មានអ្នកចូលរួមសរុប ២៣ នាក់ ស្រី ១៧ នាក់ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម