ចុះពិនិត្យចម្ការបង្ហាញដែលធ្វើរួច
ចេញ​ផ្សាយ ២១ ឧសភា ២០២០
225

ំថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ កញ្ញា ផាន់ សម្ផស្ស និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសហការជាមួយបុគ្គលិកអង្គការសង្គ្រោះកុមារ Save the children និងអង្គការ IDE បាន ចុះពិនិត្យចម្ការបង្ហាញដែលធ្វើរួចមានចំនួន ០២ គ្រួសារ ១.នៅផ្ទះកសិករឈ្មោះ សៀង ឆេត នៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ ២.នៅផ្ទះកសិករឈ្មោះ សេង សៀន នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។ និងចុះមើលចម្ការបង្ហាញ និងអោយគាត់រៀបចំធ្វើដីម្ដងទៀត នៅផ្ទះកសិករឈ្មោះ អ៊ី កែវ  នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។

ចំនួនអ្នកចូលទស្សនា
Flag Counter