ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ិន ឡា នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ នាយសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា និងមន្ត្រីជលផលកោះកុង បានចូលរួមកិច្ចប្រជុំសហគមន៍នេសាទតំបន់ឆ្នេរតាមាឃ។ របៀបវារៈ ១-សកម្មភាព និងលទ្ធផលការ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០។ ២-ផ្សព្វផ្សាយច្បាប់ស្តីពីជលផល។ ៣-ផែនការអនុវត្តបន្ត របស់សហគមន៍នេសាទតំបន់ឆ្នេរតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ អ្នកចូលរួមសរុប ២៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម