ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កញ្ញា ផាន់ សម្ផស្ស និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសហការជាមួយបុគ្គលិកអង្គការសង្គ្រោះកុមារ Save the children និងអង្គការ IDE បានចុះពិនិត្យ និងការរៀបចំ ដំឡើងចម្ការបង្ហាញដំណាំត្រសក់ទ្រើងដល់កសិករគោលរបស់គម្រោងស្ទៀរមាន ១.នៅផ្ទះកសិករឈ្មោះ សៀង ឆេត នៅភូមិ សារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ ២.នៅផ្ទះកសិករឈ្មោះ សេង សៀន នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម