ចូលរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល
ចេញ​ផ្សាយ ០៩ ឧសភា ២០២០
186

ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ មន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើ ឈូងសមុទ្រប្រចាំខេត្តកោះកុង បានចូលរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សរុបចំនួន ១០ នាក់ បានចុះបង្ក្រាបបទល្មើស សន្និធិសត្វព្រៃ និងសំណាកសត្វព្រៃ បានចំនួន ០១ ករណី  នៅចំណុចភូមិភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង ប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ សុន សុភី ភេទស្រី អាយុ ៥៧ ឆ្នាំ មុខរបរ ម្ចាស់អាហារដ្ឋាន " សប្បាយ សប្បាយ " ។ វត្ថុតាងដកហូតរួមមានៈ ១-សត្វព្រៃៈ សាច់ជ្រូកព្រៃ សាច់សត្វត្រកួត សាច់សត្វ តុកែ  ទម្ងន់ ៤,៥ គ.ក្រ  ; ចាបស្រុក ងាប់ ចំនួន ២៥ ក្បាល ; ពពូល ងាប់ ចំនួន ០៥ ក្បាល ; អណ្ដើកទឹក រស់ ចំនួន ១០ ក្បាល ទម្ងន់ ០៤ គ.ក្រ ។ ២-សំណាក់សត្វព្រៃ: ស្នូកអណ្ដើក ទម្ងន់ ២០,៩ គ.ក្រ ; ទ្រូងអណ្ដើក ទម្ងន់ ១៣,៤ គ.ក្រ និង កំទេចសំណាកសត្វអណ្ដើកចម្រុះទម្ងន់ ១៦ គ.ក្រ។ ក្រុមការងារកំពុងចងក្រងសំណុំរឿង បញ្ជូនទៅសមត្ថកិច្ច ថ្នាក់លើ ដើម្បីស្នើសុំពិន័យអន្តរកាណ៍ទៅតាមបទល្មើសខាងលើ។ វត្ថុតាងជាសត្វព្រៃងាប់ ក្រុមការងារបានសម្រេចដុតកម្ទេចចោល នៅបរិវេណខាងក្រោយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter