ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោក សុខ សំអាត អនុប្រធានមន្ទីរ និងមន្រ្តីក្រោមឱវាទចំនួន ០៥រូប បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរីកចំរើន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគម្រោង រយះពេលមួយឆ្នាំ ក្រោមដៃគូរសហការជាមួយអង្គការ Save the Children របស់គម្រោង STEER ដែលផ្តោតទៅលើការការជ្រើសរើសកសិករដាំដុះដំណាំបន្លែ ក្នុងស្រុកគោលដៅទាំង០៣ មានស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម