ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានកោះស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
163

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានកោះស្មាច់  ឃុំកោះស្ដេច  ស្រុកគីរីសាគរ  ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ដឹកនាំដោយលោក សុខ សិទ្ធី អភិបាលរងខេត្ត លោកនាយកទីចាត់ការវិនិយោគ សាលាខេត្តនិងមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត  តំណាងក្រុមហ៊ុន សរុបចំនួន ២១ នាក់ ក្នុងនោះមានស្ត្រី ចំនួន ០១ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter