ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ លោក ឡាង គីរី អនុប្រធានមន្ទីរ លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងផ្នែករដ្ឋបាលព្រឺឈើដងទង់ បានសហការជាមួយអាជ្ញាធរស្រុកកោះកុង ដឹកនាំដោយលោក សុខ ភិរម្យ អភិបាលរងស្រុក និងមានការចូលរួមពីលោកមេឃុំ មេភូមិជ្រោយប្រស់ តំណាងក្រុមហ៊ុន GREEN RICH បានបន្តចុះពិនិត្យជាក់ស្ដែង ករណីប្រជាពលរដ្ឋ ឃុំត្រពាំងរូង ចំនួន ១៨ គ្រួសារចូលរុករានទន្ទ្រានកាន់កាប់ និងសង់ខ្ទមដោយខុសច្បាប់ លើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន GREEN RICH GROUP LIMITED ត្រង់ចំណុចព្រែកតាចាន់ ដល់ចំណុចព្រែកសៀមអុច ក្នុងភូមិសាស្ត្រភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងបានរៀបចំចងក្រងសណុំរឿង ពាក់ព័ន្ធនឹងគ្រួសារប្រជាពលរដ្ឋដែលបានចូលទន្ទ្រានកាន់កាប់ដី និងសង់ខ្ទម បានចំនួន ០៥ ករណី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម