ថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល បានចូលរួមប្រជុំជាមួយគណៈកម្មការ និងសមាជិកសហគមន៍នេសាទឃុំជ្រោយស្វាយ ក្រោមអធិបតីភាពលោក ប៊ុន រេ មេឃុំជ្រោយស្វាយ ដើម្បីពង្រឹងការងារគ្រប់គ្រងសហគមន៍, រៀបចំផែនការការងារល្បាតត្រួតពិនិត្យបទល្មើសជលផល និងរៀបចំថ្នាលបណ្តុះកោងកាង នៅស្នាក់ការសហគមន៍នេសាទឃុំជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តោះកុង ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម