ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមជាមួយអាជ្ញាធរស្រុកស្រែអំបិល ដឹកនាំដោយ លោក លី ច័ន្ទរាសី អភិបាលរងស្រុក ចុះពិនិត្យដីមួយកន្លៃងនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលប្រជាពលរដ្ឋចាក់អាចម៍ដីលុបចូលដីព្រៃលិចទឹក និងសាងសង់ខ្ទម។ ជាលទ្ធផលក្រុមការងារពិនិត្យឃើញថា ទីតាំងនេះ ស្ថិតក្នុងដែនព្រៃលិចទឹក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម