ចុះពិនិត្យផ្ទៀងផ្ទាត់ ព្រំដីចម្ការឈើអាកាស្យា
ចេញ​ផ្សាយ ២២ មេសា ២០២០
143

ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើដងទង់  បានចុះពិនិត្យផ្ទៀងផ្ទាត់ ព្រំដីចម្ការឈើអាកាស្យា ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង  តាមសាលក្រម លេខ ០១ " ក "  ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១០ របស់សាលាដំបូងខេត្តកោះកុង។  នៅត្រង់ចំណុចនិយាមកា UTM  (282 509 ; 1282883 ) មានការបោះបង្គោលហ៊ុព័ទ្ធកាន់កាប់ដីចម្ការឈើ ដោយខុសច្បាប់  ប្រព្រឹត្តឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ ឃើញដូចនេះ ក្រុមការងារបានធ្វើការដកបង្គោលហ៊ុព័ទ្ធទាំងនោះ សរុបចំនួន ៤១ បង្គោល ។ ក្នុងនោះ បង្គោលបេតុងចំនួន ២១ បង្គោលកូនឈើ ចំនួន ២០ បង្គោល  និងបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter