រៀបចំពិធីព្រលែងអណ្តើកសមុទ្រ (ល្មិច) ០១ក្បាល ទម្ងន់ ១០,១០ គ.ក្រ
ចេញ​ផ្សាយ ២២ មេសា ២០២០
188

ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០  ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានរៀបចំពិធីព្រលែងអណ្តើកសមុទ្រ (ល្មិច) ០១ក្បាល ទម្ងន់ ១០,១០ គ.ក្រ ដែលទទួលបានពីប្រជានេសាទនៅភូមិថ្មស ឃុំថ្មស ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំថ្មស មន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មស និងសហគមន៍នេសាទថ្មស បានរៀបចំពិធីលែងអណ្តើកសមុទ្រ(ល្មិច) ចំនួន០១ ក្បាល នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលជលផលបូទុមសាគរ អាជ្ញាធរឃុំថ្មស មន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មស និងសហគមន៍នេសាទថ្មស ពិធីលែងសមុទ្រ (ល្មិច) នេះធ្វើនៅពយអំពិល ភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង អ្នកចូលរួមសរុបចំនួន ០៨ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter