ចូលរួមប្រជុំជាមួយអាជ្ញាធរឃុំជីខលើប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាទំនាស់រវាង ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៃក្រុម៣១៧ គ្រួសារ
ចេញ​ផ្សាយ ១៨ មីនា ២០២០
308

ថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមប្រជុំជាមួយអាជ្ញាធរឃុំជីខលើប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាទំនាស់រវាង ប្រជាពលរដ្ឋ  និងប្រជាពលរដ្ឋ នៃក្រុម៣១៧ គ្រួសារ ពាក់ព័ន្ធនឹងការដកហូតអុស  ក្នុងសម្បទានដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើប្រទានកម្ម  និងបែងចែកជាកម្មសិទ្ធិជូន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំជីខលើ  ស្រុកស្រែអំបិល។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាសាឃុំជីខលើ ស្រុកស្រែអំបិល ក្រោមអធិបតីភាពលោកមេឃុំ  និងមានសមាជិកក្រុមប្រឹក្សាឃុំមន្ត្រីព្រៃឈើ  មន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមសរុបចំនួន ២២ នាក់ ស្រី ០៤ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter