ចូលរួមប្រជុំពិភាក្សាជួយក្រុមការងារក្រសួង ស្តីពីការចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់ក្រុមហ៊ុនដីសម្បទានដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៧ មីនា ២០២០
139

ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា  ឆ្នាំ២០២០ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រីការិយាល័យជំនាញ និងនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំពិភាក្សាជួយក្រុមការងារក្រសួង ស្តីពីការចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់ក្រុមហ៊ុនដីសម្បទានដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ង៉ាន ណានី អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមជំនួយការ ELC’s ដោយមានការចូលរួមពី សមាជិកក្រុមជំនួយការ ELC’s លោកនាយអធិការនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ លោកនាយអធិការនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង៧ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter