ចូលរួមក្នុង វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាព និងបច្ចេកទេសក្នុងការប្រមូលផលលើដំណាំបន្លែ(ដំណាំត្រសក់)។ ដែលសហការជាមួយអង្គការ Save the children និងអង្គការ IDE របស់គម្រោង STEER
ចេញ​ផ្សាយ ០៣ មីនា ២០២០
1,902

ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោកស្រី អែម សុធារ៉ា លោក សុខ សំអាត អនុប្រធានមន្ទីរ លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យក្រោមឱវាទមន្ទីរ ចំនួន ១០រូប និងលោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមស្រុកគោលដៅចំនួន ០៥រូប ស្រុកថ្មបាំងចំនួន ០១រូប ស្រុកស្រែអំបិលចំនួន ០២រូប និងស្រុកបូទុមសាគរចំនួន ០២រូប បានចូលរួមក្នុង វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាព និងបច្ចេកទេសក្នុងការប្រមូលផលលើដំណាំបន្លែ(ដំណាំត្រសក់)។ ដែលសហការជាមួយអង្គការ Save the children និងអង្គការ IDE របស់គម្រោង STEER។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅការិយាល័យសង្រ្គោះកុមារខេត្តកោះកុង ស្ថិតនៅក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter