ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយផ្នែករដ្ឋបាលជលផលពាមក្រសោប ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាសាធារណៈ គម្រោងសិក្សាវារីអគ្គិសនីស្ទឹងតាតៃលើ កម្លាំង ១៥០ មេហ្គាវ៉ាត់ ស្ថិតនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង របស់ក្រុមហ៊ុន China National Heavy Machinery Corporation ( CHMC ) សិក្សាដោយក្រុមហ៊ុនប្រឹក្សាយោបល់ SAWAC Consultan (CAMBODIA ) Co.Ltd ។ តាមប្លង់មេគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ កម្លាំង ១៥០ មេហ្គាវ៉ាត់ បំពាក់ប៊ីនភ្លើង ចំនួន ០២ អាងស្តុបទឹក ចំនួន ០២ អាចស្តុបទឹកបានចំណុះ ៥៥៣ លានម៉ែត្រត្រីគុណ ទុនវិនិយោគ ចំនួន ៧៥៥ លានដុល្លាសហរដ្ឋអាមេរិក ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាទៃលើ ឃុំឬស្សីជ្រុំ នៃស្រុកថ្មបាំង ខេត្តកោះកុង ផ្ទៃដីគម្រោង សរុប ចំនួន ១ ៧៤០ ហិកតា ក្នុងនោះអាងស្តុបទឹក ផ្ទៃដី ៩៦៩ ហិកតា ហេដ្ឋារចនាសម្ព័ន្ធវារីអគ្គិសនី ៧០៥ ហិកតា តំបន់ខ្សែបញ្ជូតង់ស្យុងខ្ពស់ ផ្ទៃដី ៦៦ ហិកតា។ គម្រោងមានការប៉ះពាល់ព្រៃឈើ ក្នុងតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្ដាល ចំនួន ១ ៧២១ ហិកតា ក្នុងនោះព្រៃស្រោង ចំនួន ១ ៥១៩ ហិកតា; ព្រៃពាក់កណ្ដាលស្រោង ចំនួន ២០២ ហិកតា។ កិច្ចប្រជុំប្រឹក្សាយោបល់ប្រព្រឹត្តទៅនៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តកោះកុង មានមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធចូលរួម ចំនួន ១២នាក់ តំណាងក្រុមហ៊ុន CHMC ចំនួន ០២ នាក់ ក្រុមហ៊ុនប្រឹក្សាយោបល់ SAWAC ចំនួន ០៣ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម