ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក ឈុន ចាន់ណា និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ Save the children and IDE របស់គម្រោង STEER បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្តុះបណ្តាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅភូមិព្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះដែរមានអ្នកចូលរួមពីលោក មេប្រធានភូមិ អនុប្រធានភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋប្រមាណ ២៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម