ចូលរួមប្រជុំពិភាក្សាដោះស្រាយបញ្ហាវិវាទរវាងក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២០
394

ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំពិភាក្សាដោះស្រាយបញ្ហាវិវាទរវាងក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រជាពលរដ្ឋមួយចំនួន នៃឃុំជ្រោយប្រស់ ស្រុកកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សឿន រឿត ប្រធានក្រុមការងាររាជរដ្ឋាភិបាល  ចុះមូលដ្ឋានស្រុកកោះកុង សមាសភាពអ្នកចូលរួម  មានលោកអភិបាលអភិបាលរងស្រុកកោះកុង លោក លោកស្រីមេឃុំទាំង ៤ នៃស្រុកកោះកុង  លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក តំណាងមន្ទីរបរិស្ថាន តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុបទាំងអស់ចំនួន ១៦ នាក់ ក្នុងនោះមាន ស្រី ០២ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter