ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្រែអំបិល បានចុះពិនិត្យសំណង់មួយកន្លែង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិលដែលដឹកនាំដោយ លោក លី ចន្ទ័រាសី អភិបាលរងស្រុក និងមានមន្ត្រីជំនាញនានាចូលរួមសរុបចំនួន ១៧ នាក់ ជាលទ្ធផលបឋម គឺក្រុមការងារអាចសន្និដ្ឋានថាៈ សំណង់មិនទាន់មានច្បាប់អនុញ្ញាត ឯកសារផ្សេងៗ មិនបានផ្ដល់ដល់ក្រុមការងារ តែកំពុងសាងសង់អគារទំហំ ៥ម៉ែត្រ x ១២ម៉ែត្រ គ្រោងបន្ទប់តូចៗ ចំនួន ១០ លើផ្ទៃដីទំហំ ២៣ ហ.ត។ ក្រុមការងារសម្រេចរង់ចាំការផ្ដល់ឯកសារពីម្ចាស់សំណង់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម