ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាយរងផ្នែករដ្ឋបាលបូទុមសាគរ ០១រូប បានចូលរួមកិច្ចប្រជុំរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់សហគមន៏នេសាទ ដោយមានការចូលរួមពីលោកជំទប់ទី១ ឃុំបឹងព្រាវ អនុភូមិទឹកប៉ោង និងអនុភូមិអូជ្រៅ លោក ស៊ូ ហ្សូត្រា លោក ហ៊ិន ហ៊ុល មកពីរដ្ឋបាលជលផល និងលោក មុំ សុខា មន្រ្តីអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងគណៈកម្មការសហគមន៍ភូមិទឹកប៉ោង និងអូរជ្រៅ នៅសាលាបឋមសិក្សាអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុប ១៦នាក់ ស្រី ០៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម