ចូលរួមប្រជុំជាមួយក្រុមការងារអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២០
150

ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឡាង គីរី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយផ្នែករដ្ឋបាព្រៃឈើដងទង់ ចូលរួមប្រជុំជាមួយក្រុមការងារអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម សូ សុផាន់ណា អគ្គាធិការរង  និងសហការីដើម្បីបំភ្លឺ ករណីបណ្ដឹង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្ដឹងលោកមេឃុំដងពែង ជាប់ពាក់ព័ន្ធនឹងករណីកាប់រានដីព្រៃ នៅឃុំដងពែង ស្រុកស្រែអំបិល កិច្ចប្រជុំប្រព្រឹត្តទៅនៅមន្ទីរកសិកម្មខត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៨ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter