ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពី " ការរៀបចំកម្មវិធីយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍន៍តំបន់ទេសភាពក្រវាញកណ្ដាល "ភូមិស្ត្រខេត្តកោះកុង - ខេត្តពោធិសាត់ ។ សិក្ខាសាលាថ្នាក់តំបន់ប្រព្រឹត្តទៅនៅមន្ទីរបរិស្ថាន ខេត្តពោធិសាត់ ក្រោមអធិបតី ភាព លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាលស្រុកភ្នំក្រវាញ លោកអភិបាលស្រុកវាលវែង និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ របស់ខេត្តពោធិសាត់។ ដោយឡែកប្រតិភូខេត្តកោះកុង រួមមានមន្ត្រីជំនាញផ្នែកព្រៃឈើ ទេសចរណ៍ និងអាជ្ញាធរឃុំ ស្រុក ពាក់ព័ន្ធ ព្រមទាំងមានគណៈកម្មការសហគមន៍ព្រៃឈើថ្មដូនពៅ តាទៃលើ និងឬស្សីជ្រុំ នៃខេត្តកោះកុង សរុបអ្នកចូលរួមទាំងអស់មានចំនួន ៥៥ នាក់ ក្នុងនោះមាន ស្រី ០៥ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម