ដំណើរទស្សនកិច្ចសិក្សាគម្រោង ស៊ីស្មាត ដែលសហការជាមួយអង្គការ Save the children និង អង្គការ IDE របស់គម្រោង STEER ដែលសិក្សាក្នុងទីតាំងខេត្តសៀមរាប
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២០
1,364

ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក សុខ សំអាត អនុប្រធានមន្ទីរ លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យក្រោឱវាទមន្ទីរ ចំនួន ០៩ រូប និងកសិករតាមស្រុកគោលដៅចំនួន ០៥ រូប ស្រុកថ្មបាំងចំនួន ០២ រូប ស្រុកស្រែអំបិលចំនួន ០២ រូប និង ស្រុកបូទុមសាគរចំនួន ០១ រូប ក្នុងដំណើរទស្សនកិច្ចសិក្សាគម្រោង ស៊ីស្មាត ដែលសហការជាមួយអង្គការ Save the children និង អង្គការ IDE របស់គម្រោង STEER ដែលសិក្សាក្នុងទីតាំងខេត្តសៀមរាប។ គោលបំណង  ទស្សនៈកិច្ចនេះ គឺសិក្សាលើវិធីសាស្ត្រ និងដំណើរការនៃការអនុវត្តដំណាំសាកវប្បកម្ម ការប្រើប្រាស់សម្ភារកសិកម្មថ្មីៗ បច្ចេកទេសអនុវត្តដោយសុវត្ថិភាពមុន និងក្រោយការប្រមូលផល និងការសិក្សាស្វែងយល់ទៅលើផលិតភាពនៃការពង្រឹងប្រព័ន្ធទីផ្សារតាមរយៈការបង្កើតខ្សែច្រវាក់ផលិតកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter