ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោក នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយអង្គការសមាគមន៏អភិរក្សសត្វព្រៃ WCS ចំនួន ០១ រូប និងគណៈកម្មារសហគមន៏នេសាទភូមិព្រះអង្គកែវ ០១ នាក់ ចេញល្បាតដើម្បីស្វែងរកអណ្តើកហ្លួង បានជួបប្រទះសំបុកអណ្តើកហ្លួង ចំនួន២ សំបុក មានពងចំនួន ៣៥ ពង នៅតាមដងព្រែកស្រែអំបិល ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម