ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ខៀវ កានិត ប្រធានការិយាល័យផលិកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីក្រោមឱវាទការិយាល័យ ចំនួន ០៥ នាក់ ដែលជាសមាជិក CAVET បានចូលរួមកិច្ចប្រជុំលើកទី២ ជាមួយអតីតសិក្ខាកាម CAVET ស្តីពីវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជាជំនាន់ទី ១-៥ (ចែករំលែកបទពិសោធន៍) ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំធ្វើនៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឧបត្ថមថវិកាដោយ DTRA BTRP។ កិច្ចប្រជុំមានសិក្ខាកាមចូលរួមសរុប ៦៦ នាក់ ស្រី ១៣ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម