ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ចេញល្បាត និងស្វែងរកសំបុកអណ្តើកហ្លួង តាមដងព្រែកស្រែអំបិល ដោយសហការជាមួយអង្គការសមាគមន៏អភិរក្សសត្វព្រៃ WCS ចំនួន ០២រូប និងគណៈកម្មារសហគមន៏នេសាទសាលាម្នាង ០២នាក់ ដោយបានបានជួបប្រទះ ឧបករណ៏ឆក់ត្រី មានអាគុយចំនួន ០២គ្រឿង ដងឆក់ ០២គ្រឿង និងដុំឆក់ ០១ គ្រឿង ដែលជនល្មើសលាក់ទុកក្នុងព្រៃ ហើយក្រុមការងារបានដកយកមកថែរក្សាទុក និងជួបប្រទះស្នាមជើងអណ្តើក ចំនួន០២ ក្បាល នៅចំនុចខ្សាច់ឈើទាល ភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម