ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមចុះពិនិត្យវាស់វែងកំណត់ព្រំទីតាំងដីស្នើសុំវិនិយោគ៖ ១.សាងសង់រោងចក្រផលិតដែក, ២.រោងចក្រអគ្គិសនី, និង៣.កំពង់ផែទឹកជ្រៅរបស់ក្រុមហ៊ុន Celestrial Star Limited និងក្រុមហ៊ុន Sinomach Heavy Equipment Group ស្ថិតនៅក្នុងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរខេត្តកោះកុង ពិធីនេះធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម សូ ខនឬទ្ធីគុណ និងឯកឧត្តម ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម