ចូលរួមក្នុងកិច្ចប្រជុំនៅសាលាស្រុកកោះកុង ជាមួយអាជ្ញាធរដែនដីនៃរដ្ឋបាលស្រុកកោះកុង
ចេញ​ផ្សាយ ១៥ មករា ២០២០
132

ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០  លោក ឡាង គីរី អនុប្រធានមន្ទីរ នាយ-នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមក្នុងកិច្ចប្រជុំនៅសាលាស្រុកកោះកុង ជាមួយអាជ្ញាធរដែនដីនៃរដ្ឋបាលស្រុកកោះកុង រួមមាន លោកអភិបាល អភិបាលរងស្រក លោកស្រីមេឃុំត្រពាំងរូង លោកមេឃុំជ្រោយប្រស់ តំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន GREEN RICH GROUP Co.LTD  និងមន្ត្រីជំនាញមួយចំនួនទៀត ដែលមានការពាក់ព័ន័្ធ សរុបចំនួន១៥ នាក់ដើម្បីពិភាក្សាឆ្លងយោបល់  លើកំណត់ហេតុនិងរបាយការណ៍លទ្ធផល នៃការចុះពិនិត្យជាក់ស្ដែង៖ ១- ការកាប់ទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់ ក្នុងចម្ការឈើអាកាស្យា នៃសម្បទានដីសេដ្ឋកិច្ចរបស់ហ៊ុន GREEN RICH GROUP Co.LTD. ស្ថិតក្នុងភូមិសាស្ត្រ  ឃុំត្រពាំងរូង និងឃុំជ្រោយប្រស់  ស្រុកកោះកុង ខេត្តកោះកុង។ ២-ការស្ថាបនាផ្លូវថ្មី០១ខ្សែ  ពីភូមិសាស្ត្រឃុំត្រពាំងរូង ឆ្ពោះទៅភូមិសាស្ត្រឃុំជ្រោយប្រស់ កាត់ចម្ការឈើអាកាស្យាចម្ងាយប្រវែងប្រមាណ ១១ គ.ម ក្នុងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន GREEN RICH GROUP Co.LTD ធ្វើឱ្យមានការប៉ះពាល់ចម្ការឈើអាកាស្យាប្រហែល ៥២ ហិកតា ដាំក្នុងចន្លោះ ឆ្នាំ២០០៤ - ២០១៥ ដែលក្រុមហ៊ុនមិនទាន់បានធ្វើអាជីវកម្មនៅឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter