ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីខណ្ឌ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការត្រួតពិនិត្យតាមដាន និងរាយការណ៏ពីវឌ្ឍនៈភាព នៃការអនុវត្តគម្រោងអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ ឆ្នាំ២០២០ ខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅនៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយក្រុមទីប្រឹក្សាគម្រោង និងសមាសភាពអ្នកចូលរួមមាន : អ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិផ្នែកបរិស្ថាន អ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត ផ្នែកព្រៃឈើ និងមានការចូលរួមពីតំណាងអង្គការដៃគូ សហការផ្នែកបង្កើនជីវភាពក្នុងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ១៨ នាក់ ក្នុងនោះមានស្ត្រីចំនួន ០៣ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម