ចូលរួមសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាព និងការរៀបចំទម្រង់របាយការណ៏គម្រោងអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្
ចេញ​ផ្សាយ ១៤ មករា ២០២០
117

ថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីខណ្ឌ ចំនួន ០១ រូប  ចូលរួមសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាព និងការរៀបចំទម្រង់របាយការណ៏គម្រោងអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ សម្រាប់អនុវត្តន៍ឆ្នាំ២០២០ លើការងារថែទាំអភិរក្សព្រៃឈើ ការដាំស្ដារព្រៃឈើការថែទាំដំណុះកូនឈើដោយធម្មជាតិ ការធ្វើផ្លូវការពារភ្លើងឆេះព្រៃ  និងការបង្កើនជីវភាពតាមរយ:ការធ្វើកសិកម្មចម្រុះ ការចិញ្ចឹមាន់សាច់  ការចិញ្ចឹមសត្វឃ្មុំតាមបែបធម្មជាតិក្នុងព្រៃសហគមន៍ និងក្រុមសន្សំប្រាក់ឥណ្ឌទានខ្នាត់តូច របស់សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកោះកុង។សិក្ខាសាលាប្រព្រឹត្តទៅនៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តកោះកុង  ក្រោមអធិបតីភាពលោក លឹម សាវ៉ាន់ អ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងជានាយករដ្ឋបាលសាលាខេត្តកោះកុង លោកបណ្ឌិត សុខ ហេង នាយកគម្រោងថ្នាក់ជាតិផ្នែកព្រៃឈើ លោក អូ រតនៈ  នាយកគម្រោងថ្នាក់ជាតិ ផ្នែកបរិស្ថាន ព្រមទាំងមានសមាសភាពចូលរួមពីទីប្រឹក្សាគម្រោងអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត គណៈកម្មការគ្រប់ គ្រង សហគមន៍ព្រៃឈើ គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់កាពារធម្មជាតិ ក្នុងខេត្តកោះកុង  និងមានការចូលរួមពីអង្គការ IIRR  និងអង្គការ CEDAC  និងលោក មេឃុំគោលដៅពាក់ព័ន្ធ  សរុបចំនួន ៥០ នាក់  ក្នុងនោះមានស្ត្រីចំនួន ០៩ នាក់។        

ចំនួនអ្នកចូលទស្សនា
Flag Counter