ថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក គង់ មិនា បានចូលរួមវេទិកា កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសម្បទានដីសេដ្ឋកិច្ច ដែលកិច្ចពិភាក្សានេះដឹកនាំដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីឯកឧត្តម លោកជំទាវតំណាងអន្តរក្រសួងនានាដែលពាក់ព័ន្ធ ឯកឧត្តមតំណាងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរទូទាំង២៥ ខេត្ត ក្រុង និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុន សហគមន៍ ពាក់ព័ន្ធវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសម្បទានដីសេដ្ឋកិច្ចចូលរួមផងដែរ ដែលសរុបប្រមាណអ្នកចូលរួមទាំងអស់ជាង ៥០០ នាក់។ កម្មវិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម សាលប្រជុំសែនពិដោរនៃអគារផ្ការំដួល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម