ចុះពិនិត្យគម្រោងស្ថាបនាផ្លូវប្រវែង ២៩ គីឡូម៉ែត្រ ក្នុងសម្បទានដីសង្គមកិច្ចទំហំ ៣០០ ហិកតា
ចេញ​ផ្សាយ ១០ មករា ២០២០
114

ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០  ផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល  ចូលរួមជាមួយអាជ្ញាធរឃុំជីខលើ  ស្រុកស្រែអំបិល ខេត្តកោះកុង  ចុះពិនិត្យគម្រោងស្ថាបនាផ្លូវប្រវែង ២៩ គីឡូម៉ែត្រ ក្នុងសម្បទានដីសង្គមកិច្ចទំហំ  ៣០០ ហិកតា  ដែលបានកាត់ឆ្វៀលចេញពីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន KOH KONG SUGAR INDUSTRY  COMPANY LIMITED  និងបែងចែកជូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ នៃឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងការចុះពិនិត្យជាក់ស្ដែងគម្រោងស្ថាបនាផ្លូវប្រវែង ២៩ គីឡូម៉ែត្រ មានអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ២៣ នាក់ ស្រី ០៧ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter