ចុះពិនិត្យជាក់ស្ដែងទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ
ចេញ​ផ្សាយ ១០ មករា ២០២០
113

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក សហការជាមួយក្រុមការងារនាយកដ្ឋានសត្វព្រៃនិងជីវ:ចម្រុះ នៃរដ្ឋបាលព្រៃឈើ  ថ្នាក់កណ្ដាល បានចុះពិនិត្យជាក់ស្ដែងទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ នៅឃុំអណ្ដូងទឹក  និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សរុបបានចំនួន ១១ ទីតាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter