ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម បានចូលរួមប្រជុំពិភាក្សាក្នុងការរៀបចំបែបផែនសម្រាប់អនុវត្តលើមុខងារវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងទម្រង់ពាក្យស្នើសុំបែបបទនីតិវិធី នៅអង្គភាពច្រកចេញចូលតែមួយ (រាជធានី ខេត្ត) ព្រមទាំងបញ្ហាផ្សេងៗ ដែលមានឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងការអនុវត្តការពង្រឹងកិច្ចដំណើរការ និងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាប្រធានអង្គប្រជុំព្រមទាំងមានវត្តមានលោក-លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរទូទាំង២៥ រាជធានី ខេត្ត ក្រុងចូលរួមផងដែរ។ កម្មវិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម សាលប្រជុំជាន់ ទី១នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម