ចុះសិក្សាទីតាំងដីឡូត៍មួយកន្លែង មានទំហំ ៣,៥ ហិកតា ជាប្រភេទដីកសិកម្ម
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
132

ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩  លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានសហការជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងភាគីម្ចាស់ដី បានចុះសិក្សាទីតាំងដីឡូត៍មួយកន្លែង មានទំហំ ៣,៥ ហិកតា ជាប្រភេទដីកសិកម្មដែលមានចំណុចនិយាមកា UTM (334613 ; 1239502 ) ,(334688;1239564 ) , (334778 ; 1239197 ) , ( 334690 ; 1239228 ) ស្ថិតនៅភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរខេត្តកោះកុង សម្រាប់ដាក់ស្នើទៅរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល សុំបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ ( ច្រកចេញចូលតែមួយ ) ខេត្តកោះកុង។ ខ្ញុំសូមជម្រាបជូនជ្រាបថា: ទីតាំងដីខាងលើនេះ ជាដីកម្មសិទ្ធិឯកជនរបស់ឈ្មោះ ជាង តុង ភេទប្រុស អាយុ ៧១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ចំណែកការសម្រេចអនុញ្ញាត ឬមិនអនុញ្ញាត ឱ្យបង្កើតរោងសន្និធិប្រភេទធំខាងលើ គឺជាសមត្ថកិច្ចថ្នាក់លើ។

ចំនួនអ្នកចូលទស្សនា
Flag Counter