ចូលរួមប្រជុំបូកសរុបលទ្ធផលការងារ និងបិទបញ្ជីប្រចាំឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ ធ្នូ ២០១៩
171

ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០១៩  មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងនាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារ និងបិទបញ្ជីប្រចាំឆ្នាំ២០១៩ នៃក្រុមសន្សំប្រាក់របស់សហគមន៍ព្រៃឈើភ្នំទ័ពជាង ឃុំដងពែង ស្រុកស្រែអំបិល ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍ព្រៃឈើភ្នំទ័ពជាង ភូមិបាក់អង្រុត ឃុំដងពែង  ស្រុកស្រែអំបិល  ដឹកនាំកិច្ចប្រជុំដោយប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងមានអ្នកចូលរួមសរុបចំនួន ២៥  នាក់ ក្នុងនោះមានស្ត្រី ចំនួន ១៩ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter