ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដឹកនាំមន្ត្រីខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ ចំនួន ០៩ នាក់ សហការជាមួយការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អាជ្ញាធរដែនដីស្រុកស្រែអំបិល បានរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាង ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។ ពិធីចុះកិច្ចព្រមព្រៀងប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តមុន្នីជីខលើ ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈាន ដានី អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ព្រមទាំងមានការចូលរួមពីលោក ហេង គ្រឹស្នា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ លោកស្រី អ៊ីម ម៉ារាឌី ប្រធានការិយាល័យសហគមន៍ព្រៃឈើ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធនានានៃរដ្ឋបាលស្រុកស្រែអំបិល សមាជិកសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាជីខលើ និងកងកម្លាំងប្រដាប់អាវ សរុបរួមទាំងអស់ ចំនួន ១៨៩ នាក់។ ក្នុងពិធីនេះផងដែរ ក៏មានការដាំកូនឈើប្រភេទប្រណិតធ្នង់ (ធ្នង់ក្រអូប ) ចំនួន ៥០ ដើម ក្នុងបរិវេណ វត្តមុន្នជីខលើ និងចុងបញ្ចប់នៃកម្មវិធី មានការហូបនំបញ្ចុកសាមគ្គី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម