ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០១៩ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ
ចេញ​ផ្សាយ ០៥ ធ្នូ ២០១៩
116

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងគណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០១៩ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសណ្ឋាគារ អង្គរមីរ៉ាខល ខេត្តសៀមរាប សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល  នាយខណ្ឌរដ្ឋបាលព្រៃឈើ ចំនួន ២១ ខេត្ត ដែលកំពុងសម្របសម្រួលការងារសហគមន៍ព្រៃឈើនៅតាមខេត្តរបស់ខ្លួន ព្រមទាំងមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ និងគណ:កម្មការសហគមន៍ព្រៃឈើ ចំនួន ៨៤ សហគមន៍  មានអ្នកចូលរួមសរុបចំនួន ១៥០ នាក់ ។      

ចំនួនអ្នកចូលទស្សនា
Flag Counter